រកលុយមិនបានទៀតទេបើគ្មានអ្នកSubscribers1000នាក់និងអ្នកមើល4000ម៉ោង

217

រកលុយមិនបានទៀតទេបើគ្មានអ្នកsubscriber1000នាក់និងអ្នកមើល4000ម៉ោង

កាលពីឆ្នាំ២០១៧Youtubeធ្លាប់បានចេញនូវគោលការណ៍មួយគឺតម្រូវឲ្យchannel ដែលអាចភ្ជាប់រកលុយបានត្រូវតែមានចំនួនអ្នកទស្សនា១០,០០០ដង។ តែថ្មីៗនេះក្រុមហ៊ុនYoutubeបានប្រកាស់ដាក់ចេញនៅគោលការណ៍ជាថ្មីទៀត គឺតម្រូវឲ្យអ្នកដែលរកលុយជាមួយYoutubeបាន ទាល់តែមានចំនួន1000 Subscribers  និងចំនួនអ្នកមើលវីដេអូមានរយៈពេល4000ម៉ោងក្នុងរយៈពេល១២ខែ។

រកលុយមិនបានទៀតទេបើគ្មានអ្នកsubscriber1000នាក់និងអ្នកមើល4000ម៉ោង

ចំពោះchannelចាស់ដែលមិនទាន់គ្រប់លក្ខ័ណ Youtubeនឹងបិទមិនឲ្យរកលុយបានតទៅទៀតឡើយ លុះណាគ្រប់លក្ខ័ណថ្មីរបស់ក្រុមហ៊ុនដែលបានតម្រូវទើបក្រុមហ៊ុនYoutubeត្រួតពិនិត្យហើយភ្ជាប់ឲ្យរកលុយបានឡើងវិញ។

ច្បាប់ថ្មីរបស់Youtubeនឹងអនុវត្តជាធរមានចាប់ពីថ្ងៃទីនៅថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2018នេះហើយ។ មូលហេតុដែលYoutubeដាក់ចេញនៅគោលការណ៍ថ្មីនេះត្រូវបានក្រុមហ៊ុនYoutubeអះអាងថាច្បាប់ថ្មីនេះមានផលល្អដល់ការរកចំណូលពីYoutube ចំពោះអ្នកដែលបង្កើតវីដេអូផ្ទាល់ខ្លួន ហើយទប់ស្កាត់នូវវីដេអូទាំងឡាយណាដែលមិនសមរម្យដែលធ្វើឲ្យមានការប៉ះពាល់ដល់ការរកចំណូលពីYoutube.

ចែករំលែក