Fucking Cambodia!គួរឲ្យអាសូរ!ជនបរទេសមួយរូបត្រូវចោរឆក់កាបូបពេលជិះកង់បីទៅព្រលានយន្តហោះត្រឡប់ទៅស្រុកកំណើតវិញ

1133

គួរឲ្យអាសូរ!ជនបរទេសមួយរូបត្រូវចោរឆក់កាបូបពេលជិះកង់បីទៅព្រលានយន្តហោះ

(ភ្នំពេញ)៖ជនបរទេសមួយរូបត្រូវក្រុមចោរដែលមានគ្នាប្រមាណជាបួននាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់កាត់បានសម្រេចកាលពីវេលាម៉ោង ២ រសៀលស្ថិតនៅគល់ស្ពានអាកាសតិចណូ។ បើតាមការរៀបរាប់របស់តៃកុងកង់បីបានប្រាប់ឲ្យដឹងថា គាត់បានដឹកជនបរទេសរូបនេះទៅកាន់ព្រលានយន្តហោះពោធ៍ចិនតុងតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពេលមកដល់ត្រង់ចំណុចគល់ស្ពានងាកាសតិចណូក៏ស្រាប់តែមានក្រុមចោរមួយក្រុមបានធ្វើសកម្មភាពឆក់យកការបូបជនបរទេសដែលជិះកង់បីរបស់គាត់បានសម្រេចតែម្តង។

តៃកុងកង់បីបានបន្តទៀតថាក្រុមចោរទាំងនោះមានគ្នាប្រមាណជាបួននាក់ ម៉ូតូចំនួនពីរដោយម៉ូតូខាងមុខជាអ្នកធ្វើសកម្មភាពឆក់ ចំណែកម៉ូតូខាងក្រោយជាអ្នកបិទគូទ ព្រោះខណៈពេលដែលចោរឆក់នោះគាត់បានស្រែកថា ចោរចោរ….ក៏ស្រាប់តែគ្នាវាដែលជាអ្នកបិទគូតខាងក្រោយបានស្រែកវិញថា(ហែងស្រែករកអីហា៎….)

ចំណែកទ្រព្យសម្បត្តិរបស់ជនបរទេសដែលបានបាត់បង់នោះមិនដឹងថាមានអ្វីខ្លះនោះទេ តែត្រូវបានគាត់ប្រាប់ឲ្យដឹងថានៅក្នុងកាបូបស្ពាយរបស់គាត់មានលុយច្រើន។

អាសូរណាស់ជនបរទេសមួយរូបត្រូវចោឆក់កាបូបពេលធ្វើដំណើរទៅព្រលាន

Posted by Khmer For Khmer News on Saturday, February 24, 2018

ចែករំលែក