ស្ងាត់ៗម៉ៃ សុគន្ធCopy pastបទខាំផែងរបស់ថៃបានសម្រេចបាត់ រួមជាមួយនឹងMVក្តៅសាច់

6939

ស្ងាត់ៗម៉ៃ សុគន្ធCopy pastបទខាំផែងរបស់ថៃបានសម្រេចបាត់ បេសកកម្មcopy pastរបស់តារាចម្រៀងម៉ៃ សុគន្ធទទួលបានជោគជ័យទៀតហើយគឺ”ទឹកភ្នែកតួរឯក” ដែលលោកម៉ៃ សុគន្ធcopy មកពីបទខាំផែងរបស់ថៃ។

ជាមួយនឹងជោគជ័យក្នុងបេសកកម្មCopy pastនេះផងដែរ MVក្នុងបទ”ទឹកភ្នែកតួរឯក”មានបង្កប់នូវឈុតឆាកក្តៅសាច់របស់តួរស្រី ធ្វើឲ្យអ្នកសម្តែងប្រុស នឹងអ្នកថតឡើងកុងទ័រជិត១៨០ដឺក្រេ ខណៈកំពុងថតឈុតស្រាតរបស់តួរស្រី។

ស្ងាត់ៗម៉ៃ សុគន្ធCopy pastបទខាំផែងរបស់ថៃបានសម្រេចបាត់ជាមួយនឹងMVក្តៅសាច់

បទចម្រៀងCopy នឹងMVលាយឡំឈុតក្តៅសាច់មួយនេះត្រូវបានលោក ម៉ៃ សុគន្ធលើកឡើងថាពេលថតឈុតក្តៅសាច់នេះឡើង លោកបានប្រាប់ទៅតួរស្រីកញ្ញា អារីស្សាថាបើចង់ក្លាយជាតួរសម្តែងត្រូវហ៊ានសម្តែងឲ្យដូចមែនទែន។ ក្នុងន័យនេះលោកម៉ៃ សុគន្ធចង់មានន័យថាបើសម្តែងឈុតស្រាតគឺស្រាតឲ្យដូចមែនទែន ទើបសាកសមជាអ្នកសម្តែងពិតប្រាកដ។

គួររំលឹកផងដែរថាលោក ម៉ៃ សុគន្ធគឺមិនត្រឹមតែជាកំពូលអ្នក Copy Pastដែលមានភាពល្បីល្បាញប៉ុណ្ណោះទេ តែលោកក៏ល្បីល្បាញខាងទើសផងដែរ ដែលអ្នកលេងបណ្តាញសង្គមហ្វេសបុកមួយចំនួនធំធ្លាប់បានស្គាល់។ សូមបញ្ជាក់ដែរថាលោកម៉ៃ សុគន្ធបានបាត់មុខពីលិស្បៈដោយសារតែលោក Copy Pastបទរបស់កូរ៉េគឺបទ Ring Ding Dongមកធ្វើជាបទរបស់ខ្លួន ត្រូវបានក្រុមហ៊ុនផលិតកម្មរបស់កូរ៉េដាក់ពាក្យប្តឹងលោកម៉ៃ សុគន្ធ។ ចាប់តាំងពីពេលនោះមកលោកម៉ៃ សុគន្ធបានបាត់មុខពីពិភពសិល្បៈមួយរយៈធំទើបតែពេលនេះលេចចេញមុខលោកសារជាថ្មី ក្នុងឋានៈអ្នកCopy Pastដដែល៕

ស្ងាត់ៗម៉ៃ សុគន្ធCopy pastបទខាំផែងរបស់ថៃបានសម្រេចបាត់ជាមួយនឹងMVក្តៅសាច់

ស្ងាត់ៗម៉ៃ សុគន្ធCopy pastបទខាំផែងរបស់ថៃបានសម្រេចបាត់ជាមួយនឹងMVក្តៅសាច់

 

សូមទស្សនាMVបទCopy Pastចេញថ្មីរបស់លោកម៉ៃ សុគន្ធខាងក្រោម៖