បុរសម្នាក់ដែធ្លាប់ប្ដឹងលោកខឹម វាសនា ពីបទឆបោកទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានយោធាចាប់ខ្លួន

496

យោធាចាប់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាអូសទាញប្រជាពលរដ្ធចូលទៅកាន់កាបដីសម្បទាន របស់សមាគមអតីតយុវជនកម្ពុជា ដែលមានផ្ទៃដីសរុបចំនួន2,222ហិចតា (ពីរពាន់ពីរយម្ភៃពីរហិចតា)នៅក្នុងភូមិសាស្ដ្រ ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងពីសំណាក់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ជនសង្ស័យទាំង៣នាក់នោះត្រូវបានយោធាប្រគល់ឲ្យនគរបាលនៃអធិការដ្ធាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ ១៖ ព្រាប ផែ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មគោល ឃុំគោកកឋិន ស្រុកថ្មពួក ២៖ ឌុក មឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ៣៖ ហម ហ៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

បុរសម្នាក់ដែធ្លាប់ប្ដឹងលោកខឹម វាសនា ពីបទឆបោកទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានយោធាចាប់ខ្លួន

នៅក្នុងចំនោមជនសង្ស័យទាំង៣នាក់នោះមានបុរស់ម្នាក់ឈ្មោះឌុក មឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលធ្លាប់បានប្ដឹងលោកខឹម វាសនា ពីបទឆបោកទ្រព្យសម្បត្តិរបស់ខ្លួនកាលពីឆ្នាំ2014 កន្លងទៅ៕

បុរសម្នាក់ដែធ្លាប់ប្ដឹងលោកខឹម វាសនា ពីបទឆបោកទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានយោធាចាប់ខ្លួន

ចែករំលែក