តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

355

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​កូន​អ្នក​មាន​អំណាច​ម្នាក់ ឆ្លើយ​បំភ្លឺ​ករណី​រឿង​អាស្រូវ​ស្នេហា​ហិង្សា​ទៅ​លើ​តារាភាពយន្ត ពិធីការនី និង​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល​ព័ត៌មាន​នេះ។

​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រឆាំង និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​បកស្រាយ​អោយ​បាន​ច្បាស់​អំពី​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​បែប​ហិង្សា​និយម​ទៅ​លើ​ស្ត្រី​ខ្មែរ​មួយ​ចំនួន។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

អ្នកស្រី មូរ សុខហួរ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​ស្រី្ត​ខ្មែរ​ដែល​មាន​ឈ្មោះ និង​មាន​រូប​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដែល​កំពុង​ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ។

​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក ហ៊ុន ម៉ានី អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ ថា ក្រុម​ចោរ​ដែល​បាន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី នោះ​មិន​អាច​យក​ជា​បាន​ការ​​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ការ​ហែគ​ចូល​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី នេះ​យក​ជា​បាន​ការ​មិន​កើត​ទេ។ ពួក​អគតិ​ទាំង​នេះ​គ្រាន់​តែ​ចង់​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

 

ទោះ​បី​ជា​លោក សុខ ឥសាន មិន​ទទួល​ស្គាល់​ការ​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែ​លោក​បាន​ចោទ​អ្នក​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ថា​ជា​ក្រុម​ឧទ្ទាម​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​ឲ្យ​បង្ហាញ​មុខ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ៖ «ចំពោះ​ក្មួយៗ​ជា​តារាៗ ជា​នារី​មួយ​ចំនួន​អះអាង​ថា មាន​អ្នក​ធំៗ និង​ឧកញ៉ាៗ តាម​ស្រឡាញ់​ខ្លួន​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​ចង់​ដឹង​ថា អ្នក​ធំ​មួយ​ណា? ហើយ​ឧកញ៉ា​មួយ​ណា? បើ​យ៉ាងៗ​ហ្នឹង​អ្នក​ធំ​វា​ច្រើន​ពេក។ និយាយ​អោយ​ចំ​ឈ្មោះ​មើល! និយាយ​អ៊ីចឹង​ខូច​អ្នក​ធំ​គេ​អស់​ហើយ»។

​នៅ​ពេល​នេះ លោក ហ៊ុន សែន មិន​ចាំបាច់​ប្រឹង​វែក​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ណា​មួយ​នោះ​ទេ ដោយសារ​ពេល​នេះ​ក្រុម​ជន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ (Hacker) បាន​លាត​ត្រដាង​គ្មាន​សល់​អស់​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ពុធ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ជន​អនាមិក​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្ទេចខ្ទី​គ្មាន​សល់​នូវ​រឿង​អាស្រូវ​ស្នេហា​យ៉ាង​ហិង្សា​តាម​បែប​ខាំ​ផង និង​កកេរ​ផង​របស់​លោក ហ៊ុន ម៉ានី ហើយ​បង្ហោះ​ចេញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប (Youtube) យ៉ាង​កក្រើក។

រឿង​អាស្រូវ​ដែល​បាន​បែកធ្លាយ​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ានី បាន​ឲ្យ​លុយ​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក ការ​នែបនិត​ចំណង់​តណ្ហា និង​ដើម្បី​ឲ្យ​តារា​ស្រី​រូប​នេះ​ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​តារា​ស្រី​ផ្សេងៗ​ទៀត​មក​កំដរ​លោក ហ៊ុន ម៉ានី។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន ម៉ានី និង​នាង ដួង ហ្សូរីដា ដែល​បាន​បែក​ធ្លាយ​នោះ នាង​បាន​ប្រាប់​ទៅ​លោក ហ៊ុន ម៉ានី ថា នារី​ដែល​នាង​បាន​រក​ឲ្យ​លោក ហ៊ុន ម៉ានី សុទ្ធ​តែ​ជា​ក្រមុំ​ព្រហ្មចារី ហើយ​លោក ហ៊ុន ម៉ានី អាច​ធ្វើ​អ្វី​ក៏​បាន​​ទៅ​តាម​ការ​សប្បាយ។

​រឿង​ដែល​គួរ​អោយ​អនិច្ចារ​ជា​ទីបំផុត​នោះ គឺ​កញ្ញា​ម្នាក់​ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារ​តែ​លោក ហ៊ុន ម៉ានី ឈប់​ស្រលាញ់ និង​មិន​ព្រម​ទទួល​ស្គាល់​កូន​ក្នុង​ផ្ទៃ​របស់​នាង។ នាង​បាន​និយាយ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន ម៉ានី ថា បើ​នាង​ស្លាប់​នាង​នឹង​តាម​ចងកម្ម​ចងពៀរ​លោក ហ៊ុន ម៉ានី អស់​មួយ​ជីវិត។ ជាង​នេះ​ទៅ​ទៀត កញ្ញា​រូប​នេះ​ក៏​បាន​ផ្ញើ​រូបភាព​អារ​ដៃ​សម្រក់​ឈាម​បញ្ជាក់​អំពី​ការ​ឈឺ​ចិត្ត​របស់​នាង​ចំពោះ​ការ​បោះបង់​រូប​នាង​ចោល។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

​ក្រៅ​ពី​កញ្ញា អាយីង ជន​អនាមិក​ដែល​ជា​អ្នក​គ្រប់គ្រង​គណនី​របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ ក៏​បាន​បង្ហាញ​រូប​តារា​ស្រី​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​នូវ​ការ​ខាំ និង​កកេរ យ៉ាង​ជាំ​ពេញ​ខ្លួន​រហូត​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថែម​ទៀត។

​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក ហ៊ុន ម៉ានី តាម​គណនី​ហ្វេសប៊ុក របស់​លោក​ដែរ តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អាស៊ីសេរី នឹង​ព្យាយាម​សុំ​ការ​បក​ស្រាយ​ពី​កញ្ញា ដួង ហ្សូរីដា ថែម​ទៀត ជុំវិញ​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​នាង​ជាមួយ​លោក ហ៊ុន ម៉ានី នោះ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ស្ត្រី​រងគ្រោះ​ក្នុង​ករណី​ស្នេហា​បែប​ហិង្សា​របស់​លោក ហ៊ុន ម៉ានី ហ៊ាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌ និង​ការ​សង់​សំណង​ជំងឺ​ចិត្ត​ដែល​ត្រូវ​បាន​កូន​ប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ និង​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​នារី​ខ្មែរ។

​ជាង​នេះ​ទៅ​ទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន ម៉ានី លា​ឈប់​ពី​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​ដោយសារ​រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នេះ នឹង​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ជាតិ៕

វីដេអូដែលHackerបង្ហាញជាសាធារណៈ

ហើយជនអាណាមិកក៏បានបញ្ចេញសារឆ្លងឆ្លើយរួមមេត្រីរបស់លោកហ៊ន​ ម៉ានីជាមួយនិងនារីក្មេងៗស្អាតៗរួមមានតារាស្រីផងដែរ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

ភាគ១បែកធ្លាយ ចេញពី facebook​ របស់ លោក Hun Maniថា Hun Mani មានស្រីច្រើនក្បត់ប្រពន្ធកូន ហើយក៏មិនចាញ់ឪផងដែរ។

Posted by Fresh News7 on Thursday, February 15, 2018

ភាគ២បែកធ្លាយ ចេញពី facebook​ របស់ លោក Hun Maniថា Hun Mani មានស្រីច្រើនក្បត់ប្រពន្ធកូន ហើយក៏មិនចាញ់ឪផងដែរ។

Posted by Fresh News7 on Thursday, February 15, 2018

ភាគ (ចប់)បែកធ្លាយ ចេញពី facebook​ របស់ លោក Hun Maniថា Hun Mani មានស្រីច្រើនក្បត់ប្រពន្ធកូន ហើយក៏មិនចាញ់ឪផងដែរ។

Posted by Fresh News7 on Thursday, February 15, 2018

ចែករំលែក