ការបកស្រាយរបស់ព្រះអង្គហោ សុខុនហាក់បញ្ជាក់ថារឿងអាស្រូវលោកសង្ឃយិនវ៉ាយបែកធ្លាយដោយសារការHackអាខោនហ្វេសបុក(មានវីដេអូ)

10351

ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ តាមរយៈការផ្សាយផ្ទាល់ក្នុងគណនីហ្វេសបុកផ្លូវការរបស់ព្រះអង្គហោ សុខុន បានបកស្រាយពាក់ព័ន្ធទៅនឹងរឿងអាស្រូវនៅវត្តច្បារអំពៅ ដែលកូនសិស្សរបស់ព្រះអង្គឈ្មោះ យិន វ៉ាយ បានប្រព្រឹត្តខុសក្នុងផ្លូវកាមជាមួយស្រីស្នេហ៍ទាំងខ្លួនជាសង្ឃ។

ព្រះអង្គហោ សុខុនលើកឡើងថា ដើម្បីជៀសវាងការបែកធ្លាយរឿងអាស្រូវផ្សេងៗរបស់លោកដែលគង់នៅវត្តច្បាអំពៅ ព្រះអង្គធ្លាប់បានប្រជុំប្រាប់ដល់ព្រះសង្ឃទាំងអស់ដែលគង់នៅទីនោះ ឲ្យប្រយ័ត្នប្រយែងការពារគណនីហ្វេសបុករបស់ខ្លួនឲ្យបានត្រឹមត្រូវ ហើយចំពោះការរាប់អានមិត្តក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ពីព្រោះថាកន្លងមានគណនីអាខោនហ្វេសបុករបស់លោកសង្ឃដែលគង់នៅវត្តច្បារអំពៅប្រមាណជាង ៣០អង្គ ត្រូវបានគេហេក(Hack) ក្នុងនោះរួមមានគណនីរបស់ព្រះអង្គហោ សុខុនផ្ទាល់ផងដែរ។ ព្រះអង្គមានសង្ឃដីការបន្តថា គណនីរបស់ព្រះអង្គត្រូវបានគេលួចលេងអស់រយៈពេលមួយខែដោយព្រះអង្គមិនបានដឹងខ្លួនឡើង ក្រោយពេលដឹងថា អាខោនត្រូវគេហេកព្រះអង្គក៏បានប្តឹងទៅកាន់ក្រសួងមហាផ្ទៃ ទើបទទួលបានអាខោនរបស់ព្រះអង្គត្រឡប់មកវិញដោយសារឈ្មោះហ្វេសបុករបស់ព្រះអង្គត្រូវនឹងឈ្មោះក្នុងPassport។ ព្រះអង្គបានបន្តទៀតថា ដោយសារព្រះអង្គគ្មានរឿងអាស្រូវហ្នឹងគេ ដូច្នោះហើយ ទើបគ្មានរឿងបែកធ្លាយពេលដែលគេលួចគណនីរបស់ព្រះអង្គបាន។ ព្រះអង្គបានមានសង្ឃដីការបន្ថែមថា ដោយសារព្រះអង្គមានប្រាជ្ញាញាណខួរក្បាលជាអ្នកប្រាជ្ញដឹងមុនថាមានគេចង់ធ្វើស៊ីវត្តច្បារអំពៅដែលមានព្រះអង្គជាចៅអធិការនោះទើបព្រះអង្គរំលឹកហើយរំលឹកទៀតដល់ព្រះដែលគង់នៅទីនោះឲ្យប្រយ័ត្នជាមួយគណនីហ្វេសបុករបស់ខ្លួន ឥឡូវវាកើតឡើងមែនទៅលើព្រះអង្គ យិន វ៉ាយដែលជាគ្រូភាសារបាលីនៅវត្តច្បារអំពៅ។

ការលើកឡើងរបស់ព្រះអង្គហោ សុខុនខាងលើ ហាក់ដូចបញ្ជាក់ថា រឿងអាស្រូវផ្លូវភេទកូនសិស្សរបស់ព្រះអង្គឈ្មោះ យិន វ៉ាយ និងនារីកូនកាត់ចិនឈ្មោះហ៊ាន លាងហ័ង ថាត្រូវបានគេដឹង និងទម្លាយតាមរយៈការលួយគណនីហ្វេសបុករបស់លោកអង្គនេះបាន ដោយព្រះអង្គមានសង្ឃដីការថា(អាត្មារំលឹកហើយ រំលឹកទៀតឃើញទេឥលូវវាបានកើតឡើងមែន ទៅលោកអង្គនេះ! (ព្រះអង្គហោ សុខុនចង្អុលលោកសង្ឃ យិន វ៉ាយ)។

ជុំវិញរឿងរាវអាស្រូវបែកធ្លាយរបស់លោកសង្ឃ យិន វ៉ាយ និងនារីកូនកាត់ចិនដែលត្រូវបានបែកធ្លាយកាលពីពេលថ្មីៗកន្លងទៅនេះត្រូវបានសមីខ្លួនទាំងពីរួម និងព្រះអង្គហោ សុខុនបានបកស្រាយថា មិនមែនជារឿងពិតឡើយ។ប៉ុន្តែការបកស្រាយនេះត្រូវបានមហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសបុកមួយចំនួនធំបានឡើកឡើងថារឿងអាស្រូវដ៏សែនអាម៉ាស់អញ្ជឹងម្តេចគេអាចហ៊ានសារភាពតាមត្រង់កើតទៅ? មិនអាចទេពួកគេនឹងប្រកែកដល់ទីបញ្ចប់កាលើកឡើងរបស់មហាជននេះក្នុងន័យថា (ចោរមិនដែលសារភាពថាខ្លួនជាចោរឡើយ)។ ចំពោះរឿងរ៉ាវខាងលើមិនទាន់មានហេតុផលអ្វីសមរម្យដើម្បីអះអាងបញ្ជាក់ឲ្យច្បាស់លាស់ថា វាជាការពិត ឬមិនពិតបាននៅឡើយទេ។ តែទោះជាយ៉ាងណា រឿងពិតគឺមានតែមួយប៉ុណ្ណោះ ហើយមានតែសមីខ្លួនផ្ទាល់ប៉ុណ្ណោះដែលដឹងច្បាស់ជាងអ្នកណាទាំងអស់ថា ខ្លួនបានប្រព្រឹត្តដូចការចោទប្រកាន់មែនដែរ ឬអត់។ ចំពោះរឿងរ៉ាវអាស្រូវផ្លូវភេទរវាងលោកសង្ឃជាមួយស្រីស្នេហ៍នេះមែនតែទើបកើតមានមួយករណីនុះទេ ពោលគឺមានច្រើនករណីណាស់មកហើយនៅក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជាយើងនេះ។

 



ចែករំលែក